![មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចម្រុះ ចំនួន០១នាក់](https://ktbjob.com/storage/companies/1668572140.jpg)
ព័ត៌មានទំនាក់ទំនង
ឈ្មោះទំនាក់ទំនង- Mrs Sok Sinuon
- អាស័យដ្ឋាន - ផ្ទះលេខ០៣ ផ្លូវលេខ៣២៣ សង្កាត់ បឹងកក់ទី២ ខ័ណ្ឌទូលគោក
Other Job Announcement(s)
មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចម្រុះ ចំនួន០១នាក់
- ប្រាក់ខែ: N/A
- កាលវិភាគ: Full Time
- តំបន់: Kampong Thom
- ផុតកំណត់: 2024-Jul-16
សង្ខេប
អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានកម្ម វិធីធំៗ ចំនួនពីរគឺ ៖ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះ និងកម្មវិធីភាពជាដៃគូ និងគាំពារមតិ។ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះ អនុវត្តដោយផ្ទាល់នៅក្នុងខេត្ត៦ គឺ៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងសៀមរាប ។ អង្គការ ឌីភីអេ ត្រូវការជ្រើសរើសបេក្ខជនដែលមានសមត្ថភាពជំនាញ ដើម្បីបំពេញតួនាទីជា មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចម្រុះ
ចំនួន០១នាក់ សម្រាប់គម្រោងកំពុងអនុវត្តរបស់ខេត្តកំពង់ធំ។
កាតព្វកិច្ច/ទំនួលខុសត្រូវ
- សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់គោលដៅ ក្នុងការរៀបចំការងារកសិកម្ម មុខរបរខ្នាតតូច ខ្សែច្រវ៉ាក់ផលិតកម្ម និងទីផ្សារសំរាប់មុខរបរខ្នាតតូច ការគ្រប់គ្រងធនធានធម្មជាតិ (សហគមន៍នេសាទ) អនាម័យទឹកស្អាត និង កាត់បន្ថយគ្រោះមហន្តរាយ ។
- ផ្តល់ការគាំទ្រ និងសម្របសម្រួលសហគមន៍ក្នុងការរៀបចំផែនការអនុវត្ត និងត្រួតពិនិត្យផែនការសកម្មភាពគម្រោង (ធាតុចូល និងលទ្ធផល) ។
- ធ្វើជាតំណាង អង្គការឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋា ភិបាលនៅកំរិតថ្នាក់ស្រុក និងខេត្ត ។
- សម្របសម្រួល និង ផ្តល់ការក៏សាងសមត្ថភាពដល់កសិករ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ។
- សរសេររបាយការណ៍ប្រចាំខែ និងប្រមូលទិន្នន័យអំពីគម្រោង សម្រាប់សរសេររបាយការណ៍ត្រីមាស ឆមាស និង ប្រចាំឆ្នាំ។
តម្រូវការលក្ខណសម្បត្តិ
- មានកំរិតយល់ដឹង និងបទពិសោធន៍ លើផ្នែកបច្ចេកទេសកសិកម្មបន្សាំទៅនឹងការបម្រែបម្រួលអាកាសធាតុ រឺ ការគ្រប់គ្រងធនធានធម្មជាតិ (សហគមន៍ព្រៃឈើ និង សហគមន៍តំបន់ការពារធម្មជាតិ) រឺ សេដ្ឋកិច្ច រឺ អនាម័យទឹកស្អាត ។
- មានចំណេះដឹង និង បទពិសោធន៍ធ្វើការជាមួយជនជាតិដើមភាគតិច និងសម្របសម្រួលការប្រជុំ វគ្គបណ្ទុះបណ្តាល និងសិក្ខាសាលាជាមួយសហគមន៏ (បើមានលំនៅដ្ឋានក្នុងខេត្តខាងលើកាន់តែប្រសើរ)។
- មានបទពិសោធន៍រៀបចំ និង អនុវត្តផែនការប្រចាំខែ ដោយទាញចេញពីផែនការសកម្មភាពប្រចាំឆ្នាំ។
- មានចំណេះដឹង និងបទពិសោធន៍ ត្រួតពិនិត្យការរីកចម្រើនរបស់គម្រោង ប្រមូល កត់ត្រា និងវិភាគទិន្នន័យសម្រាប់ការសរសេររបាយការណ៍ ។
- មានចំណេះដឹងជាមូលដ្ឋានក្នុងការរៀបចំបង្កើតក្រុមកសិកម្ម សហគមន៍កសិកម្ម សហគមន៍តំបន់ការពារធម្មជាតិ រឺ សហគមន៍នេសាទ កាន់តែប្រសើរ។
- មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
- មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។
បៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច ២នាក់ ។ សូមផ្ញើរមកលោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល sok.sinuon@dpacam.org រឺតាមអាស័យដ្ឋាន ផ្ទះលេខ០៣ ផ្លូវលេខ៣២៣ សង្កាត់បឹងកក់ទី២ ខ័ណ្ឌទូលគោក ត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ អ្នកដែលត្រូវជ្រើសរើសមកសម្ភាស ទើបទទួល បានព័ត៌មាន ដើម្បីមកសម្ភាស។ ព័ត៌មានលំអិតសូមទំនាក់ទំនងតាមលេខទូរស័ព្ទ០១២ ៦៣៣ ០២២ ។
សំគាល់៖ ស្រ្តីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ។
![មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចម្រុះ ចំនួន០១នាក់](https://ktbjob.com/storage/companies/1668572140.jpg)
ព័ត៌មានទំនាក់ទំនង
- អាស័យដ្ឋាន - ផ្ទះលេខ០៣ ផ្លូវលេខ៣២៣ សង្កាត់ បឹងកក់ទី២ ខ័ណ្ឌទូលគោក
- Mrs Sok Sinuon